Main PageHomeFAQSearchMemberlistUsergroupsRegisterLog in

Share | 
 

 លក្ខណៈ​សំពះ​របស់​ខ្មែរ

View previous topic View next topic Go down 
AuthorMessage
admin
Webmaster
Webmaster
avatar

Male

Posts : 5
Points : 15

PostSubject: លក្ខណៈ​សំពះ​របស់​ខ្មែរ   Fri Jun 18, 2010 8:09 pm

កាយ​វិការ​សំពះ​របស់​ខ្មែរ​ដែល​ទទួល​ការ​អបរំ​ណែនាំ​បន្ត​ពី​បុព្វ​បុរស​របស់​យើង​ តរៀង​មក​មាន​​ដូច​ត​ទៅ ៖



១. ដៃ​បន្ទូល “កូន​លើក​ដៃ​បន្ទូល​បួង​សួង​ទៅ!” គឺ ​កំណត់​យក​មេដៃ​ទាំង​ពីរ​ខាង​ផ្គុំ​ដោយ​យក​មេដៃ​នោះ​ដាក់​ពី​ត្រឹម​ប្រជុំ​ ចិញ្ចើម​ឡើង​ទៅ​លើ ។ បាន​សេចក្ដី​ថា នេះ​ជា​ការ​អទិដ្ឋាន​បួង​សួង​សំបូង​សំរូង ប្រកាស​ពាក្យ​បណ្ដឹង​ចំពោះ​វត្ថុ​ស័ក្ដិ​សិទ្ធិ អារុក្ខ​អារក្ខ​ អ្នក​តា ទេវតា ព្រះឥន្រ្ទ ព្រះ​ព្រហ្ម ។ ពិសេស​រំឭក​ដល់​គុណ​ព្រះ​រតន​ត្រៃ​ជា​គុណ​កែវ​ទាំង​បី មាន​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ និង​វត្ថុ​ជា​ទីសក្ការ​បូ​ជា ដែល​គេ​មាន​ជំនឿ​ថា​មាន​បារមី មាន​មហិទ្ធិរិទ្ធ​បំផុត ។



២. ដៃ​បង្គំ “កូន​លើក​ដៃ​ថ្វាយ​បង្គុះ​ទៅ! លោក​ជា​អ្នក​មាន​គុណ​លើ​យើង” គឺ ​កំណត់​យក​មេដៃ​ទាំង​ពីរ​ផ្គំ​ចូល​គ្នា រួច​យក​មេ​ដៃ​ទាំង​ពីរ​ដាក់​លើ​ចុង​ច្រមុះ​ឡើង​ទៅ​ត្រឹម​ប្រជុំ​ចិញ្ចើម ។ ដៃ​បង្គំ​នេះ​មាន​ន័យ​ថា​គោរព​ចំពោះ​អ្នក​មាន​គុណ ដែល​បាន​ផ្ដល់​កំណើត ផ្ដល់​សេចក្ដី​សុខ ផ្ដល់​ចំណេះ​ដឹង គឺ​អ្នក​ដែល​ជួយ​ទំនុក​បំរុងចិញ្ចឹម​បី​បាច់ ផ្ដល់​ម្លប់​ជ្រក​កោណ មាន​មាតា​បីតា អ្នក​អាណាព្យាបាល ជីដូន​ជីតា ព្រះ​សង្ឃ គ្រូបាធ្យាយន៍ ព្រះ​មហា​ក្សត្រ​ដែល​ជា​ម្លប់​ដ៏​ត្រ​ជាក់ ។



៣. ដៃ​សំពះ “កូន​សំពះ​លោក​អ៊ំ​ទៅ!” កាយ ​វិការ​នេះ​លោក​ឳពុក អ្នក​ម្ដាយ ច្រើន​ប្រើ​ពាក្យ​សាមញ្ញ​ដែល​មាន​ន័យ​ដូច​សំពះ​ដែរ​នោះ​គឺ សាធុ ឬ ពន ដោយ​ណែ​នាំ​កូន​តូច​ៗ​ឲ្យ​ចេះ​គួរ​សម ដូច​ជា “សាធុ​លោក យាយ​ទៅ​កូន!” ឬ “ពន​លោក​តា​ដល់​ច្រមុះ​ទៅ​កូន!” ។ ការ​សំពះ​នេះគេ​យក​មេដៃ​ផ្គុំ​ហើយ​ដាក់​ត្រឹម​ចន្លោះ​ពី​ចង្កា​ឡើង​ទៅ​ដល់​ ក្រោម​ចុង​ច្រមុះ ។ ដៃ​សំពះ​នេះ​មាន​ន័យ​គោរព ចំពោះ​ទំនាក់​ទំនង ប្រាស្រ័យ​​ការ​ទាំង​ឡាយ មាន​ចៅហ្វាយ​នាយ អ្នក​មាន​បណ្ដាស័ក្ដិ​ខ្ពស់ ឬ វ័យ​ចំណាស់​ជាង ឬ ញាតិ​មិត្ត ។ ដៃ​សំពះ​នេះ​យើង​សង្កេត​ឃើញ​ជា​ទូទៅ ការ​សំពះ​ជម្រាប​សួរ ឬ ជម្រាប​លា​គ្នា នោះ​ច្រើន​ប្រកប​ដោយ​ទឹក​មុខ​ញញឹម ស្វាគមន៍​រាក់​ទាក់ ។



៤. ដៃ​ខមាល​ទោស “កូន​ខុស​ហើយ! ចូរ​កូន​សុំ​ទោស​លោក​ឳពុក​ភ្លាម​ទៅ” ។ របៀប​សុំ​ខមាទោស​នេះ គេ​ច្រើន​យក​មេដៃ​ផ្គុំ​គ្នា​ហើយ​លើក​ដៃ​ដាក់​លើ​ដើម​ទ្រូង ឡើង​ទៅ​ត្រឹម​ក្រោម​ចង្កា ។ កាយ​វិការ​នេះ​គឺ​បញ្ជាក់​ពី​ផ្លូវ​ចិត្ត​ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង​ក្នុង ​ករណី​ដែល​ធ្វើ​មិន​សម​រម្យ​ដោយ​ហ៊ាន​សរភាព​ចំពោះ​ទទង្វើ​មិន​គប្បី និង​ជា​កាយ​វិការ​សំដែង​នូវ​ការ​ស្វគមន៍​ផង​ដែរ ។



៥. ដៃ​ប្រណម្យ ឬ បឋម​ខ្នាត ខ្នាត​ដៃ​នេះ​គឺ​ត្រូវ​ផ្គុំ​មេដៃ​ទាំង​ពីរ​ដាក់​ចំ​ចុង​ដង្ហើម ។ លក្ខណៈ​នេះ គឺ​ជា​ការ​សង្រួម​ប្រមូល​អារម្មណ៍ ស្មឹង​ស្មាធិ័ សមាធិ ដោយ​ផ្ដោត​ចិត្ត និង អារម្មណ៍​មិន​ខ្វល់​ខ្វាយ និង គ្មាន​សៅហ្មង​អ្វី​ឡើយ ។ បឋម​ខ្នាត​នេះ​យើង​តែង​សង្កេត​ឃើញ​រូប​ចម្លាក់​ស្រីម្នាក់​អង្គុយ​លុត​ ជង្គង់​ហើយ​លើក​ដៃ​ប្រណម្យ​ដែល​ខ្មែរ​តែង​ហៅ​ថា “ទេព​ប្រណម្យ” ។



ដក​ស្រង់​ចេញ​ពី​សៀវភៅ របាំ​អប្សរា របស់​អ្នក​គ្រូ កែវ ណារុំ និង អ្នក​គ្រូ ព្រំ ស៊ី​សា​ផាន្ឋា

_________________
"Minutes slowly go by as the precious thoughts of us being together once again remain in my mind. The comforting images of you takes hold of my soul and through my eyes I visualize the time I had with you before you had to go; taking a part of me with you. I realize I need you so much because I love you. There's no other person I'd rather be with, no other person I'd rather be loved by, no other person I'd rather love or miss than you!?"
Back to top Go down
View user profile http://mitapheap.findtalk.biz
 
លក្ខណៈ​សំពះ​របស់​ខ្មែរ
View previous topic View next topic Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
 :: GENERAL DISCUSSION :: Art - Culture - History (សិល្បះ - វប្បធម៌ - ប្រវត្តិសាស)-
Jump to: